តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងមានភាពប្រេះឆាចំពោះក្នុងទំនាក់ទំនង របស់ពួកគាត់ដែរឬទេ?
អ្វីដែលត្រូវធ្វើប្រសិនបើអ្នកស្ថិតក្នុងភាពគ្រោះថ្នាក់បន្ទាន់
បើជីវិតអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ សុវត្ថិភាពរបស់អ្នកគឺជារឿងសំខាន់ជាងគេ ។ ទូរស័ព្ទហៅប៉ូលីសឬនរណាម្នាក់ដែលអ្នកទុកចិត្ត ដើម្បីជួយឱ្យអ្នកមានសុវត្ថិភាព ។
ចូរចុចលេខ 111 ហើយសុំជួបប៉ូលីស ប្រាប់អ្នកទទួលទូរស័ព្ទអំពីភាសារបស់អ្នក ដោយនិយាយឈ្មោះភាសានោះជាភាសាអង់គ្លេស ដើម្បីសម្រួលឲ្យអ្នកទទួលទូរស័ព្ទអាចជួយអ្នកបាន ។
ប្រសិនបើអ្នកមិនមានសុវត្ថិភាពក្នុងការនិយាយ សូមចុចលេខ 55 ។ ចូរស្តាប់ការណែនាំ ។ ពេលទូរស័ព្ទរបស់អ្នកត្រូវបានតភ្ជាប់ហើយ អ្នកទទួលទូរស័ព្ទនឹងសួរសំនួរដែលត្រូវការតែចម្លើយ បាទ/ចាស ឬមិនមែនទេ ហើយគាត់នឹងប្រាប់អ្នកឲ្យចុចប៊ូតុងទូរស័ព្ទរបស់អ្នកដើម្បីឆ្លើយ ។
ចូរទូរស័ព្ទទៅកាន់មនុស្សដែលអ្នកទុកចិត្តដើម្បីជួយអ្នកឱ្យមានសុវត្ថិភាព ។
ចូរហៅទូរស័ព្ទទៅខ្សែព័ត៌មានអំពើហិង្សាក្នុងគ្រួសារ (Family Violence Information) តាមលេខ 0800 456 450 ដើម្បីជួបជាមួយនឹងអ្នកជំនាញដែលមានវិជ្ជាជីវៈ ដើម្បីទទួលបានព័ត៌មាន និងការជ្រោមជ្រែង ដែលអាចជួយអ្នកបានក្នុងការសម្រេចចិត្តថាត្រូវធ្វើអ្វី បូករួមទាំងស្វែងរកជំនួយដែលមានផ្តល់ជូននៅក្នុងតំបន់រស់នៅរបស់អ្នក ។ អ្នកអាចជួបជាមួយអ្នកបកប្រែភាសាមួយចំនួន តាមខ្សែទូរស័ព្ទនេះ ។
តើអំពើហិង្សាក្នុងគ្រួសារអាចមានរូបរាងឬធ្វើឲ្យយើងមានអារម្មណ៍ដូចម្ដេច
អំពើហិង្សាក្នុងគ្រួសារ មិនមែនសំដៅលើតែអំពើមកលើរាងកាយឡើយ ។ គឺវាក៏រួមបញ្ចូលនូវ ការរំលោភបំពានខាងផ្លូវចិត្ត ខាងពាក្យសំដី ខាងផ្លូវភេទ និងខាងផ្នែកហិរញ្ញវត្ថុផងដែរ ។
ជាធម្មតាគេឃើញមនុស្សជាច្រើនដែលទទួលរងការរំលោភបំពាន គិតក្នុងផ្លូវដូចជា ៖
- "វាមិនមែនកើតឡើង គ្រប់ពេលឡើយ គាត់នៅតែស្រឡាញ់ខ្ញុំទេ"
- "ខ្ញុំមានអារម្មណ៍ថា គាត់កំពុងលេងល្បែងចិត្តសាស្ត្រជាមួយខ្ញុំ ។ ខ្ញុំច្របូកច្របល់ក្នុងចិត្តខ្លាំងណាស់"
- "នេះគឺជារឿងធម្មតាទេ នៅពេលណារៀបការជាប្ដីប្រពន្ធហើយ"
- "គាត់ជាប្តីខ្ញុំ ដូច្នេះគាត់មានសិទ្ធិធ្វើបែបនេះ"
- "ខ្ញុំភ័យខ្លាចអំពីអ្វីដែលនឹងកើតឡើង ប្រសិនបើខ្ញុំចាកចេញពីគាត់" ឬ
- "ប្រហែលវាជាកំហុសរបស់ខ្ញុំទេ" ។
គេមិនត្រូវបន្ទោសអ្នកឡើយ ។ គឺមិនមែនធ្វើឲ្យនរណាម្នាក់មកធ្វើបាបអ្នកឡើយ ហើយអ្នកសមនឹងទទួលបានអារម្មណ៍មានសុវត្ថិភាព ។
ច្បាប់ជុំវិញអំពើហិង្សាក្នុងគ្រួសារ របស់ប្រទេសញូស៊ីលែន ។
នៅក្នុងប្រទេសញូស៊ីលែន អំពើហិង្សាក្នុងគ្រួសារគឺជាឧក្រិដ្ឋកម្ម ហើយវាជាអំពើល្មើសច្បាប់បើបុគ្គលណាម្នាក់ ប្រព្រឹត្តិការរំលោភបំពានលើរាងកាយ ឬជាពាក្យសំដី ឬតាមផ្លូវភេទ ឬផ្លូវចិត្តទៅលើបុគ្គលម្នាក់ទៀត ។ នេះគឺរួមទាំងកុមារដែលរង ឬឃើញ ឬឮ ការរំលោភបំពានបែបទាំងនេះ ។
ការរំលោភបំពាននេះអាចរួមបញ្ចូលនូវសកម្មភាពមួយ ឬសកម្មភាពមួយចំនួន ដែលអាចបង្កើតបានជាផ្នែកមួយនៃទម្លាប់អាកប្បកិរិយា (ទោះបីជាសកម្មភាពទាំងអស់នោះ ឬណាមួយក្នុងចំណោមសកម្មភាពទាំងនោះ ពេលយើងពិនិត្យមើលដាច់ដោយឡែក អាចឃើញថាវាជារឿងតូចតាច ឬជារឿងមិនសំខាន់ក៏ដោយ) ។
អំពើហិង្សានេះអាចជាការកៀបសង្កត់ ឬការគ្រប់គ្រង និង/ឬការបង្កឲ្យជនរងគ្រោះទទួលគ្រោះថ្នាក់គរកាន់តែច្រើនឡើងៗ ។
អំពើហិង្សាដែលទាក់ទងនឹងការបង់ថ្លៃទឹកដោះ ក៏ជាអំពើឧក្រិដ្ឋកម្មមួយដែរនៅក្នុងប្រទេសញូស៊ីលែន ហើយទង្វើបែបនេះ គឺរួមបញ្ចូលនូវអំពើហិង្សាដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលគេប្រគល់ឲ្យឬដែលបានទទួលជាផ្នែកមួយនៃចំណងដៃអាពាហ៍ពិពាហ៍ ឬចំណងដៃពេលភ្ជាប់ពាក្យ ។
យើងខ្ញុំអាចយល់បានថា នេះជាស្ថានភាពដ៏តានតឹងនិងគួរឲ្យខ្លាចមួយ ប៉ុន្តែមានជំនួយជ្រោមជ្រែងនៅជុំវិញ។ សូមបោះដៃរកជំនួយ ឬស្នើសុំព័ត៌មានបន្ថែម។
ទីកន្លែងដែលត្រូវទៅដើម្បីទទួលបានជំនួយ
ខ្សែទូរស័ព្ទអំពីព័ត៌មានស្ដីអំពីអំពើហិង្សាក្នុងគ្រួសារ (Family Violence Information) លេខ 0800 456 450 មានវត្តមានចាំជួយអ្នក 24/7 ដើម្បីជួបជាមួយនឹង អ្នកជំនាញប្រកបដោយវិជ្ជាជីវៈ ដែលអាចប្រាប់អ្នកនូវព័ត៌មាន និងការជ្រោមជ្រែង ដើម្បីឲ្យអ្នកអាចសម្រេចចិត្តថាត្រូវធ្វើអ្វី បូករួមទាំងការស្វែងរកជំនួយនៅក្នុងតំបន់របស់អ្នក ។ អ្នកអាចជួបជាមួយអ្នកបកប្រែភាសាមួយចំនួន តាមខ្សែទូរស័ព្ទនេះ ។
NCIWR – 0800 REFUGE (0800 733 843) មានវត្តមានចាំជួយ 24/7 ដើម្បីជួយដល់ស្ត្រី និងកុមារដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារ រួមទាំងផ្តល់ជំនួយក្នុងការតស៊ូមតិ និងផ្តល់ទីកន្លែងស្នាក់នៅ ។
Shine – 0508 744 633 មានវត្តមានចាំជួយ 24/7 ដើម្បីជួយជាសម្ងាត់ដល់អ្នកដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារ ឬការរំលោភបំពាន ឬដែលមានកង្វល់អំពីអ្នកដទៃ និងអ្នកដែលប្រព្រឹត្តិការរំលោភបំពានគេ ហើយមានបំណងចង់កែខ្លួនមកជាមនុស្សល្អវិញ ។ ពួកគេក៏អាចភ្ជាប់អ្នកជាមួយអ្នកផ្តល់សេវាជ្រោមជ្រែងផ្សេងទៀត បើសិនជាអ្នកត្រូវការសេវាទាំងនោះ ។
Shakti – 0800 SHAKTI (0800 742 584) មានវត្តមានចាំជួយ 24/7 ដែលនេះគឺជាខ្សែទូរស័ព្ទមានការនិយាយច្រើនភាសា សម្រាប់ជួយស្ត្រីដែលកំពុងមានវិបត្តិ ឬដែលកំពុងតែត្រូវការព័ត៌មានបន្ទាន់ ឬសម្រាប់ជនទាំងឡាយដែលដឹងថាមានអ្នកណាម្នាក់កំពុងរងអំពើហិង្សាក្នុងគ្រួសារ ហើយត្រូវការជំនួយ ។